JW subtitle extractor

ចូរនឹកចាំមរណភាពលោកយេស៊ូ

Video Other languages Share text Share link Show times

សូមស្រមៃគិតពីពិភពលោកមួយដែលមានសន្ដិភាព
គ្មានទុក្ខវេទនា
មានអាហារជាបរិបូរ
និងមានសុខភាពល្អឥតខ្ចោះ។
ប៉ុន្ដែ អនាគតបែបនេះនឹងកើតឡើងយ៉ាងដូចម្ដេច?
គឺអ្វីដែលលោកយេស៊ូបានធ្វើដើម្បីយើង។
លោកមកផែនដីសម្រាប់គោលបំណងមួយ។
គឺឲ្យជីវិតសម្រាប់អ្នកដែលលោកស្រឡាញ់។
នៅរាត្រីមុនលោកយេស៊ូស្លាប់
លោកបានបង្គាប់យើងឲ្យរំលឹកអំពីមរណភាពលោក។
លោកបានមានប្រសាសន៍ថា៖
«ចូរបន្ដធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។
នៅខួបមរណភាពរបស់លោក
មនុស្សទូទាំងផែនដីនឹងជួបជុំគ្នារំលឹកអំពីលោក។
សាក្សីព្រះយេហូវ៉ាសូមអញ្ជើញលោកអ្នកនិងក្រុមគ្រួសារ
ចូលរួមពិធីរំលឹកនេះ។
នៅកិច្ចប្រជុំនោះ លោកអ្នកនឹងឃើញថា
មរណភាពលោកគឺសំខាន់យ៉ាងណា
ហើយផ្ដល់ប្រយោជន៍អ្វីខ្លះដល់លោកអ្នក។
ដើម្បីរកទីតាំងនៅតំបន់លោកអ្នក
សូមទទួលលិខិតអញ្ជើញពីសាក្សីព្រះយេហូវ៉ា
ឬចូលគេហទំព័រjw.org
ដើម្បីស្វែងរកក្រុមជំនុំរបស់យើង។